វិបតិ្តជំងឺកូវីដ-19 ឆ្លងរាលដាលជាសាកល កំពុងបង្កផលប៉ះពាល់ធ្ងន់ធ្ងរមកលើសុខភាពផ្លូវចិត្តរបស់យើង ហើយ ក្មេងជំទង់មានភាពងាយរងគ្រោះជាពិសេស។ ដោយសារខួរក្បាលរបស់ក្មេងជំទង់កំពុងលូតលាស់ ហើយពួកគេពុំទាន់មានបទពិសោធន៍ច្រើនក្នុងជីវិត ដូច្នេះ រាល់ផ្លូវអារម្មណ៍ដែលពួកគេមាន ដូចជា អារម្មណ៍សោកសៅ ខឹងសម្បា តានតឹង និងឯកោ មានកម្រិតកាន់តែខ្លាំងថែមទៀត។ ហើយការស្រាវជ្រាវបង្ហាញឲ្យឃើញថា ក្នុងអំឡុងពេលមានវិបតិ្តជំងឺកូវីដ-19 ឆ្លងរាលដាលជាសាកលនេះ ក្មេងជំទង់មានលទ្ធភាពខ្ពស់អាចនឹងបញ្ចេញនូវរោគសញ្ញាជំងឺបាក់ទឹកចិត្ត ឬភ័យខ្លាច ក្នុងកម្រិតពីមធ្យមទៅធ្ងន់ធ្ងរ (Mental Health America)។ ចំនួនក្មេងជំទង់លើសពីពាក់កណ្តាល បានរាយការណ៍ពីគំនិតចង់ធ្វើអត្តឃាត... read more