Looking for more resources for supporting parents during COVID-19? Visit the Start Talking Now Facebook page.

មាតាបិតា និងអ្នកថែទាំ

You are here

Home » មាតាបិតា និងអ្នកថែទាំ

សូមចុចត្រង់ន េះន ើមបីអា ទំព័រទំងមូលជាភាសារបស់អ្នក

ទំព័រនេះមានព័ត៌មានអំពី៖

អ្នកមានឥទិ្ធពលខ្លាំងបំផុតលើការសម្រេចចិត្តរបស់កូនជំទង់អំពីថ្នាំញៀន។

ខ្លាំងជាងមិត្តភ័ក្តិ។ ខ្លាំងជាងជនល្បីឈ្មោះ។ ហេតុដែលសំខាន់គឺត្រូវឲ្យកូនជំទង់ស្តាប់សម្តីរបស់អ្នកអំពីការមិនប្រើកញ្ឆា ផឹកគ្រឿងស្រវឹង ឬប្រើថ្នាំញៀនផ្សេងទៀត និងឲ្យពួកគេរៀនធ្វើសេចក្តីសម្រេចដែលល្អចំពោះសុខភាព រាប់ទាំងការស្វែងរកវិធីជួយឲ្យសុខភាពល្អក្នុងការដោះស្រាយ ក្នុងអំឡុងគ្រាដ៏លំបាក។

ការនិយាយជាមួយកូនជំទង់របស់អ្នកអំពីប្រធានបទទាំងនេះអាចមានការលំបាក ប៉ុន្តែការស្រាវជ្រាវបង្ហាញថា វាជាកិច្ចការសំខាន់បំផុតមួយ ដែលអ្នកអាចធ្វើបាន ដើម្បីបង្ហាញថា អ្នកយកចិត្តទុកដាក់ កំណត់ការរំពឹងទុក និងជួយរក្សាសុវត្ថិភាព និងសុខភាពល្អប្រសើរ។ ការសន្ទនាអាចជាការជជែករយៈពេលខ្លី បែបធម្មតាៗដែលអ្នកធ្វើឡើង ពេលអ្នកចំណាយពេលវេលាជាមួយកូនជំទង់របស់អ្នក។ នេះជាបញ្ជីចម្លើយចំពោះសំណួរដែលកូនរបស់អ្នកអាចសួរអំពីគ្រឿងស្រវឹង និងកញ្ឆា ដើម្បីជួយអ្នកត្រៀមសម្រាប់ការសន្ទនាទាំងនេះ។ មនុស្សម្នាក់ៗមិនដូចគ្នាទេ ដូច្នេះសូមចាំថា ត្រូវសម្រួលចម្លើយរបស់អ្នក ផ្អែកលើការយល់ឃើញ និងបទពិសោធន៍របស់អ្នក។ ការសន្ទនាដោយផ្ទាល់ និងស្មោះសរនឹងមានឥទិ្ធពលកាន់តែខ្លាំងបន្ថែមទៀត។

ខាងក្រោមនេះ គឺជាប្រភពធនធានបន្ថែម ដើម្បីជួយអ្នកជជែកជាមួយកូនជំទង់របស់អ្នក៖

ដំបូន្មានសម្រាប់មាតាបិតា និងអ្នកថែទាំ។

ចំណាយពេលវេលាជាមួយកូនជំទង់របស់អ្នក ធ្វើការសន្ទនាឲ្យបានញឹកញាប់ និងធ្វើកិច្ចការសប្បាយៗជាមួយគ្នា!

អ្នកអាចជួយកូនជំទង់របស់អ្នកជៀសផុតពីកញ្ឆា គ្រឿងស្រវឹង ឬថ្នាំញៀនផ្សេងទៀត ពេលអ្នកភ្ជាប់ទំនាក់ទំនង កំណត់ព្រំដែន និងឃ្លាំមើល

បង្កើតចំណងជិតស្និទ្ធ

ក្មេងជំទង់មិនសូវផឹកគ្រឿងស្រវឹង ឬប្រើកញ្ឆា ឬថ្នាំញៀនផ្សេងទៀតទេ ពេលឪពុកម្តាយ និង/ឬអ្នកថែទាំរបស់ពួកគេ ចូលរួមក្នុងជីវិតរបស់ពួកគេ និងពេលពួកគេមានអារម្មណ៍ជិតស្និទ្ធជាមួយឪពុកម្តាយ។ ដើម្បីបង្កើនទំនាក់ទំនងគ្រួសារ៖

  • នៅជាមួយកូនតែពីរនាក់យ៉ាងតិច 15 នាទីរៀងរាល់ថ្ងៃ។
  • ធ្វើកិច្ចការសប្បាយជាមួយគ្នា។
  • ផ្តល់យោបល់វិជ្ជមានអំពីជម្រើសនាំឱ្យមានសុខភាពល្អ ដែលកូនរបស់អ្នកបានសម្រេចចិត្ត។
  • ហូបអាហារជាមួយគ្នា។

កំណត់ព្រំដែនច្បាស់លាស់

កំណត់វិធានឲ្យបានច្បាស់លាស់ជាមុន អនុវត្តវិធានឱ្យបានជាប់លាប់ និងនិយាយពីគោលការណ៍ណែនាំឲ្យបានញឹកញាប់។ ដើម្បីកំណត់ព្រំដែន៖

  • ធ្វើការសន្ទនាជាប្រចាំអំពីការរំពឹងទុករបស់អ្នក។
  • ដាក់ពិន័យឲ្យបានសមរម្យ និងជាប់លាប់ ពេលណាគេលើ្មសវិធានរបស់អ្នក។
  • ជួយកូនរបស់អ្នកឲ្យមានទំនាក់ទំនងល្អជាមួយមិត្តភ័ក្តិ។
  • ជួយកូនរបស់អ្នកឲ្យហាត់របៀបនិយាយថា “ទេ” ចំពោះថ្នាំញៀន។

ឃ្លាំមើលទំនាក់ទំនង

ត្រូវដឹងជានិច្ចថា តើកូនជំទង់របស់អ្នកកំពុងធ្វើអ្វី កន្លែងដែលពួកគេទៅ និងអ្នកដែលពួកគេចំណាយពេលវេលាជាមួយ។ ជួយពួកគេគ្រោងរៀបចំសកម្មភាពសប្បាយៗ និងមានសុវត្ថិភាព។ ចាំថា ត្រូវសួរសំណួរទាំងប្រាំនេះ៖

  • តើកូនទៅកន្លែងណា?
  • តើកូននឹងធ្វើអ្វីខ្លះ?
  • តើអ្នកណានៅជាមួយកូន?
  • តើកូននឹងមកដល់ផ្ទះវិញពេលណា?
  • តើមានគ្រឿងស្រវឹង កញ្ឆា ឬថ្នាំញៀនផ្សេងទៀតដែរឬទេ?

តើក្មេងមិនគ្រប់អាយុផឹកគ្រឿងស្រវឹង ប្រើកញ្ឆា និងថ្នាំញៀនផ្សេងទៀតមានហានិភ័យអ្វីខ្លះ?

ការផឹកគ្រឿងស្រវឹង ប្រើកញ្ឆា និងថ្នាំញៀនផ្សេងទៀតទាំងមិនគ្រប់អាយុ ធ្វើឲ្យក្មេងជំទង់មានហានិភ័យកាន់តែខ្ពស់នៃការញៀនថ្នាំ និងបញ្ហាសុខភាពផ្សេងទៀត រៀនធ្លាក់នៅសាលារៀន និងជម្រើសអាជីពមានតិចតួចដោយសារការចាប់ខ្លួន និងខ្វះការអប់រំ។ កញ្ឆា គ្រឿងស្រវឹង និងការប្រើថ្នាំញៀនផ្សេងទៀត៖

  • អាចបង្កគ្រោះថ្នាក់ដល់ខួរក្បាលរបស់ក្មេងជំទង់ដែលកំពុងរីកលូតលាស់។ គ្រឿងស្រវឹង កញ្ឆា និងថ្នាំញៀនផ្សេងទៀត អាចធ្វើឲ្យខូចផ្នែកផ្សេងៗនៃខួរក្បាល ដែលគ្រប់គ្រងលើការធ្វើចលនាស្របគ្នា ការគ្រប់គ្រងចិត្តមិននឹងនរ ការចងចាំ ការសិក្សារៀនសូត្រ និងការវិនិច្ឆ័យ។ ព្រោះខួរក្បាលរបស់ក្មេងជំទង់កំពុងរីកលូតលាស់នៅឡើយ ដូច្នេះវាកាន់តែងាយរងគ្រោះដោយសារផលប៉ះពាល់ទាំងនេះ។
  • អាចធ្វើឲ្យញៀន។ កុមារដែលផឹកគ្រឿងស្រវឹងមុនអាយុ 15 ឆ្នាំ អាចនឹងមានបញ្ហាញៀនគ្រឿងស្រវឹង ក្នុងអត្រាបួនដងលើសពីមនុស្សពេញវ័យ ហើយក្មេងជំទង់ដែលចាប់ផ្តើមប្រើកញ្ឆាមុនអាយុ 18 ឆ្នាំ អាចនឹងមានបញ្ហាញៀនកញ្ឆាក្នុងអត្រាបួនទៅប្រាំពីរដង លើសពីក្មេងជំទង់ដែលពន្យារការប្រើប្រាស់កញ្ឆា។
  • ជាប់ពាក់ព័ន្ធនឹងមូលហេតុធំបីដែលបណ្តាលឲ្យក្មេងជំទង់បាត់បង់ជីវិត៖ គ្រោះថ្នាក់ (រួមទាំងគ្រោះថ្នាក់ចរាចរណ៍ និងលង់ទឹក) អំពើមនុស្សឃាត និងអំពើអត្តឃាត។

ទទួលបានព័ត៌មានពិតអំពីហានិភ័យនៃការប្រើសារធាតុញៀន ពេលមិនគ្រប់អាយុ។

បង្កើតទម្លាប់ជួយដល់សុខភាពជាមួយគ្នា។

ជួយកូនជំទង់របស់អ្នកបង្កើតទម្លាប់ជួយដល់សុខភាព កំណត់គោលដៅ និងប្រើវិធីសាស្រ្តជួយដល់សុខភាពក្នុងការដោះស្រាយបញ្ហា។

  • កំណត់គោលដៅ៖ ការកំណត់គោលដៅធ្វើឲ្យមនុស្សមានគោលបំណងច្បាស់លាស់ និងជួយឲ្យពួកគេជឿជាក់លើអនាគតដែលវិជ្ជមាន។ បច្ចុប្បន្នអាចមានបញ្ហាប្រឈម ប៉ុន្តែកាន់តែងាយស្រួល ពេលមានសុទិដ្ឋិនិយមអំពីឱកាសនាពេលអនាគត។ ជជែកជាមួយកូនជំទង់របស់អ្នកអំពីកិច្ចការដែលពួកគេចង់ធ្វើនាពេលអនាគត ហើយជួយពួកគេរៀបចំផែនការ។
  • បង្កើតទម្លាប់ជួយដល់សុខភាព៖ ការហូបអាហារល្អ និងគេងបានគ្រប់គ្រាន់ និងការហាត់ប្រាណ ជួយជំរុញឱ្យមានសុខភាព និងផ្លូវអារម្មណ៍ល្អ។ បង្កើតរបៀបរបប (ដូចជា ម៉ោងអាហារទៀងទាត់) ដែលសម្រួលដល់ទម្លាប់ល្អ និងការជជែកជាមួយកូនជំទង់របស់អ្នកអំពីមូលហេតុដែលទម្លាប់ជួយដល់សុខភាពមានសារៈសំខាន់ណាស់។ រួមគ្នាបង្កើតជាយុទ្ធសាស្រ្តដែលពង្រឹង និងអនុវត្តទម្លាប់ល្អប្រសើរ។
  • អភិវឌ្ឍជំនាញដោះស្រាយ៖ វាជារឿងសំខាន់ដែលក្មេងជំទង់កំណត់ពីសកម្មភាពដែលជួយឲ្យផ្លូវចិត្តរបស់ពួកគេល្អប្រសើរ ពេលពួកគេតានតឹង ឬភ័យព្រួយ។ ត្រូវស្វែងរកវិធីសាស្រ្តជាមួយកូនជំទង់របស់អ្នក ដើម្បីបញ្ចូលសកម្មភាពទាំងនោះក្នុងជីវិតរបស់ពួកគេ — មិនថាជាសកម្មភាពគប់កូនបាល់ក្រោយផ្ទះក្រោយអាហារពេលល្ងាច ការដើរលេងក្បែរផ្ទះ ការសម្រាកប្រចាំថ្ងៃសម្រាប់សិល្បៈ ឬក៏រាប់ដល់ 10 និងដកដង្ហើមវែងៗ ពេលមានអារម្មណ៍ថាគ្រប់គ្រងផ្លូវចិត្តមិនបាន។

ទទួលបានជំនួយ។

ការស្នើសុំជំនួយសម្រាប់កូនជំទង់របស់អ្នក និងសម្រាប់អ្នកមិនមែនជាបញ្ហាទេ! ប្រភពធនធានទាំងអស់ខាងក្រោមផ្តល់ជូនសេវាបកប្រែភាសា និងសេវា TSR 711៖

  • Teen Link គឺជាខ្សែទូរស័ព្ទជំនួយដែលឥតគិតថ្លៃ និងសម្ងាត់ ដែលក្មេងជំទង់អាចប្រើប្រាស់សេវាបាន ដោយការហៅទូរស័ព្ទ ផ្ញើសារជាអក្សរ ឬជជែកជាមួយក្មេងជំទង់ផ្សេងទៀតដែលបានបណ្តុះបណ្តាល ពីម៉ោង 6 ដល់ម៉ោង 10 p.m. PT។ កូនរបស់អ្នកអាចជជែកជាមួយពួកគេអំពីអ្វីក៏ដោយដែលខ្លួនមានក្នុងចិត្ត។ សូមលើកទឹកចិត្តកូនរបស់អ្នកឲ្យហៅទូរស័ព្ទ ផ្ញើសារជាអក្សរ ឬផ្ញើសារជជែកមកលេខ 1-866-TEENLINK (833-6546)។ មនុស្សពេញវ័យក៏អាចទាក់ទងមក Teen Link បាន ដើម្បីពិភាក្សាជាមួយគ្រូពេទ្យមានឯកទេសលើការបង្ការការប្រើសារធាតុញៀន។ សូមចូលទៅ www.teenlink.org សម្រាប់ព័ត៌មានបន្ថែម។
  • Washington Recovery Help Line គឺជាខ្សែទូរស័ព្ទជំនួយ 24 ម៉ោង ដែលសម្ងាត់ មិនបញ្ចេញឈ្មោះ ដែលផ្តល់ជំនួយដល់អ្នកមានបញ្ហាសារធាតុញៀន និងបញ្ហាសុខភាពផ្លូវចិត្ត។ សូមហៅទូរស័ព្ទមកលេខ 1-866-789-1511 ឬចូលទៅ WARecoveryHelpLine.org ដើម្បីទទួលបានព័ត៌មានបន្ថែម។
  • Washington Listens ផ្តល់ជំនួយដល់អ្នកមានអារម្មណ៍សោកសៅ ភ័យព្រួយ ឬតានតឹងក្នុងចិត្ត។ មានបុគ្គលិកបម្រើសេវាពីថ្ងៃចន្ទដល់ថ្ងៃសុក្រ ម៉ោង 9 a.m. ដល់ 9 p.m. PT និងនៅថ្ងៃចុងសប្តាហ៍ ម៉ោង 9 a.m. ដល់ 6 p.m. PT។ សូមចូលទៅផតថល Washington Listens សម្រាប់ព័ត៌មានបន្ថែម។